ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ក្របខ័ណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ - គណនេយ្យភាពសមិទ្ធកម្ម”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ ២០២២

នាព្រឹកថ្ងៃចន្ទ ១១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ លោក ទាង វណ្ណារ៉ា អនុប្រធានមន្ទីរ និងមន្ដ្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ក្របខ័ណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ - គណនេយ្យភាពសមិទ្ធកម្ម” ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង២៥ ប្រមាណ ២៥០ នាក់។

ព័ត៌មានទាក់ទង